ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានផលិផលកសិកម្ម គិតជាទឹកប្រាក់សរុបចំនួន ១៨ ០៦៣ ១៣៥ ១៧៩លានដុល្លារ ក្នុងនោះតម្លៃដែល បាននាំចេញមានចំនួន ៥ ០៣៨ ៧០៩៧៦០លានដុល្លារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សុខុន បានថ្លែងថាយោងតាមរបាយកាណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ តម្លៃកសិផលកសិកម្មសរុបឆ្នាំ២០២១ មានការកើនឡើន ៤៣,៣៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការនាំចេញមានការកើនឡើង២៤,៧៨%ផងដែរ។ លោកបានបញ្ជាក់ថា ផលិតផលកសិកម្មផ្នែកដំណាំសរុបបាន ១០ ៥៦៧ ០០០ ០០០លានដុល្លារ នាំចេញ ៤ ៣២៣ ៧១៩ ៣០០លានដុល្លារ ផ្នែកផលិកម្មសត្វសរុបបាន ៥ ១០០ ០០០ ០០០លានដុល្លារ នាំចេញ ៤៥ ៧៩០ ៨១០លានដុល្លារ ផ្នែកផលិផលជលផលសរុបបាន ១ ៧១២ ៨០០ ០០០លានដុល្លារ នាំចេញ ៤ ០៩៩ ៥៣០លានដុល្លារ ផ្នែកព្រៃឈើសរុបបាន ៧៨ ៦៣៦ ៩៦៣លានដុល្លារនាំចេញ ៦០ ៤០១ ៩០៤លានដុល្លារ និងផ្នែកកៅស៊ូសរុបបាន ៦០៤ ៦៩៨ ២១៦លានដុល្លារ នាំចេញ ៦០៤ ៦៩៨ ២១៦លានដុល្លារ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មានបរិមាណចំនួន៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ទិសដៅ៥៤ប្រ ទេស កើនឡើងចំនួន១ ៧៨៤ ០០៦,៨០តោន ស្មើនឹង៨៧,៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ទទួលបាន ចំនួន២ ០៤២...