ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំង៖ អាមេរិក នឹងអស់ក្រដាស សម្រាប់ផលិតលុយដុល្លារឆាប់ៗនេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេនៅពេលខាងមុខ។ អ្នកនាំពាក្យរូបនេះបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ។...