ព័ត៌មានជាតិ
ផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ របស់ក្រសួងការងារ ជាយុទ្ធសាស្ត្រគន្លឹះប្រែក្លាយ ពលរដ្ឋកម្ពុជាមានចំណូលខ្ពស់
ភ្នំពេញ៖ «ផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» គឺជាផែនទីគូសវាសអភិវឌ្ឍជំនាញ នៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួល បានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាន...