ព័ត៌មានជាតិ
គម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ រហូតមកទល់ពេលនេះ សម្រេចបាន៧៣%
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន៧៣,៧០% ហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ បានឲ្យដឹងថា “វឌ្ឍនភាពការងារ នៃគម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០%...