Covid-19
ពលករខ្មែរ២០នាក់ ទើបពីប្រទេសថៃ តាមច្រករបៀង និងគេចវេះការធ្វើចត្តាឡីស័ក ត្រូវបានឃាត់ខ្លួន
ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលទើបមកពីប្រទេសថៃតាមច្រករបៀង ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល...