ព័ត៌មានជាតិ
ពលករខ្មែរ នៅកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តីលើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួងស្ថាប័នរដ្ឋ
ភ្នំពេញ៖ពលករខ្មែរដែលកំពុងរស់នៅនិងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។ លោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសអំពីការលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាខ្ញុំបាទនិងក្រុមគ្រួសារសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ»។ ដោយឡែក លោក វេន សាម៉ែន...