បរទេស៖ យោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិលើប្រទេសចំនួន២៤កន្លងមកដោយវិទ្យាស្ថាន Pew ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោន បានបង្ហាញថាប្រជាជនឥណ្ឌា ភាគច្រើនមានគំនិតវិជ្ជមានចំពោះរុស្ស៊ី និងប្រធានាធិបតី Vladimir Putinហើយអ្នកឆ្លើយតបភាគច្រើនបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបានថាមពលដែលមានតម្លៃសមរម្យ។ ទិន្នន័យដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញទៀតថា ប្រជាជនឥណ្ឌា ប្រមាណជា៥៩ភាគរយបានបង្ហាញទំនុកចិត្តលើប្រធានាធិបតីរុស្ស៊ី ក្នុងការធ្វើរឿងត្រឹមត្រូវទាក់ទងនឹងកិច្ចការពិភពលោកខណៈ ដែលអត្រាប្រមាណជា១២ភាគរយប៉ុណ្ណោះដែលគាំទ្រលោក Putin ក្នុងចំណោមអ្នកឆ្លើយតបនៅក្នុងបណ្តាប្រទេសផ្សេងទៀត។ ទិន្នន័យដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនសរុបចំនួន៥៧ភាគរយនៅក្នុងប្រទេសឥណ្ឌាមានទស្សនៈវិជ្ជមានចំពោះប្រទេសរុស្ស៊ី...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសឥណ្ឌា នឹងវ៉ាប្រទេសចិនក្លាយជាប្រទេសដែល មានពលរដ្ឋមានចំនួនច្រើនជាងគេបំផុតលើពិភពលោកនៅចុងសប្តាហ៍នេះ។ ការព្យាករណ៍ដែលត្រូវបានធ្វើឡើងដោយ អង្គការសហប្រជាជាតិដោយក្នុងនោះបានបង្ហាញថា តួលេខពលរដ្ឋឥណ្ឌា នឹង មានការកើនឡើងទៅដល់១ ៤២៥ ៧៧៥ ៨៥០នាក់ នៅត្រឹមចុងខែមេសា។ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ផ្សេងទៀតកាលពីសប្តាហ៍មុនក៏បានព្យាករណ៍ដែរថាឥណ្ឌា នឹងមានចំនួនប្រជាពល រដ្ឋលើសពលរដ្ឋចិន នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។ គួរឲ្យដឹងដែរថាប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនជាងគេ១ភាគ៣...
បរទេស៖ ប្រទេសថៃ បានហាមប្រជាជនឥណ្ឌាទាំងអស់ និងជនបរទេសដទៃទៀត ដែលមកពីប្រទេសឥណ្ឌា មិនឱ្យចូលមកប្រទេសថៃ ដោយសារតែវិបត្ដិនៃជំងឺឆ្លង ដ៏ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) លោក Tawivilp Visanuyothin បាននិយាយកាលពីម្សិលមិញថា...