Covid-19

ថៃ ហាមពលរដ្ឋឥណ្ឌា និងជនបរទេសដែលមកពីឥណ្ឌា មិនឱ្យចូលប្រទេសរបស់ខ្លួន

បរទេស៖ ប្រទេសថៃ បានហាមប្រជាជនឥណ្ឌាទាំងអស់ និងជនបរទេសដទៃទៀត ដែលមកពីប្រទេសឥណ្ឌា មិនឱ្យចូលមកប្រទេសថៃ ដោយសារតែវិបត្ដិនៃជំងឺឆ្លង ដ៏ធ្ងន់ធ្ងរនៅទីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) លោក Tawivilp Visanuyothin បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃបានផ្អាកដំណើរការ នៃការចេញវិញ្ញាបនប័ត្រនៃ ការចូលប្រទេសសម្រាប់ពលរដ្ឋឥណ្ឌា និងជនបរទេស ដែលមកពីប្រទេសឥណ្ឌា។ ឯកសារជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ ត្រូវបង្ខំចិត្តផ្អាកចំពោះអ្នកដែល មានគម្រោងមកប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា មានតែជនភៀសខ្លួនថៃ មកពីប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិ ដោយយ៉ាងហោចណាស់មាន ១៣០ នាក់បានចុះបញ្ជីបំណងរបស់ពួកគេ ក្នុងការវិលត្រឡប់មកវិញនៅខែក្រោយ ជាមួយក្រសួងការបរទេស។

ការសម្រេចចិត្តនេះបានកើតឡើង ចំពេលដែលស្ថានភាពជំងឺឆ្លងកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសឥណ្ឌា ដោយមានករណីថ្មីជាង ៣០០ ០០០ នាក់ និងមានអ្នកស្លាប់រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ឥឡូវប្រទេសឥណ្ឌា បានវ៉ាប្រទេសប្រេស៊ីលជាប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុតទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹង ករណីឆ្លងថ្មីដែលត្រូវបានបញ្ជាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top