ព័ត៌មានអន្តរជាតិ
កិច្ចព្រមព្រៀងពាណិជ្ជកម្មធំ ជាងគេបំផុតលើពិភពលោក ចូលជាធរមានហើយ
ហ្សាកាតា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោករហូតមកដល់ពេលនេះ បានចូលជាធរមាននៅថ្ងៃសៅរ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំត្រូវបានសាទរដោយតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងជាសន្ទុះជាថ្មីជុំវិញពិភពលោកសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅគ្រានៃភាពមិនប្រាកដប្រជាជាសកល។ ការចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ RCEP បានប្រមូលផ្តុំសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ប្រហែល...