ព័ត៌មានជាតិ
ពលរដ្ឋរស់នៅ ខណ្ឌពោធិ៍សែនជ័យ សំណូមពរឱ្យស្ថាបនាផ្លូវ លូ និងស្តារប្រឡាយរំដោះទឹក
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១៧ វិច្ឆិកានេះ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើយ៉ាងច្រើន លើការជួលជុល-ស្ថាបនាផ្លូវ លូនិងស្តារប្រឡាយដើម្បីរំដោះទឹកជាដើម ។ ក្នុងវេទិកាដែលធ្វើឡើង ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកស៊ុយ...