ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។...
កណ្ដាល៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយម និងបណ្តាញឃោសនា របស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែលោកថា វ៉ាក់សាំងការពារ និងបន្សាបមេរោគខាងព័ត៌មាន ដែលមានការបំពុលនេះ ធ្វើឡើងតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដើម្បីប្រទេសជាតិ...
បរទេស៖ ស្ថានទូតជប៉ុនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានចោទប្រកាន់ពី បទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Yuki Kitazumi គឺជាអ្នកកាសែតបរទេសដំបូងគេ ដែលត្រូវបានគេចោទប្រកាន់ ចាប់ពីរដ្ឋប្រហារ។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយគាត់បានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។...