ព័ត៌មានអន្តរជាតិ

អ្នកកាសែតម្នាក់របស់ជប៉ុន បានក្លាយជាអ្នកសារព័ត៌មាន ដំបូងគេដែលយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ពីបទផ្សាយព័ត៌មានក្លែងក្លាយ ចាប់តាំងពីរដ្ឋប្រហារ

បរទេស៖ ស្ថានទូតជប៉ុនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានចោទប្រកាន់ពី បទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Yuki Kitazumi គឺជាអ្នកកាសែតបរទេសដំបូងគេ ដែលត្រូវបានគេចោទប្រកាន់ ចាប់ពីរដ្ឋប្រហារ។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយគាត់បានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។

មនុស្សជាង ៧០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ត្រូវបានឃុំខ្លួន រួមទាំងអ្នកកាសែតក្នុងស្រុកជាច្រើន ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ។

លោក Kitazumi បានធ្វើការជាអ្នកកាសែតក្រៅម៉ោងម្នាក់ ដែលរាយការណ៍អោយសារព័ត៌មានធំ ៗ ជាច្រើនរបស់ជប៉ុន ដែលលេចមុខជាអ្នកយកព័ត៌មាន បរទេសដ៏កម្រម្នាក់មកពី ក្នុងប្រទេសមីយ៉ាន់ម៉ា (ហៅភូមាផងដែរ) ។

បុរសអាយុ ៤៥ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែមេសានៅពេលដែលប៉ូលីស បានឆ្មក់ចូលផ្ទះរបស់គាត់នៅក្នុងទីក្រុងយ៉ាំងហ្គោន (រ៉ង់ហ្គូន) ។ គាត់ត្រូវបានឃុំខ្លួនមួយរយៈខ្លីនៅថ្ងៃទី ២៦ ខែកុម្ភៈ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top