ព័ត៌មានអន្តរជាតិ
អ្នកកាសែតម្នាក់របស់ជប៉ុន បានក្លាយជាអ្នកសារព័ត៌មាន ដំបូងគេដែលយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ពីបទផ្សាយព័ត៌មានក្លែងក្លាយ ចាប់តាំងពីរដ្ឋប្រហារ
បរទេស៖ ស្ថានទូតជប៉ុនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានចោទប្រកាន់ពី បទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Yuki Kitazumi គឺជាអ្នកកាសែតបរទេសដំបូងគេ ដែលត្រូវបានគេចោទប្រកាន់ ចាប់ពីរដ្ឋប្រហារ។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយគាត់បានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។...