ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយ ការចូលមកសម្រាក នៅក្នុងមន្ទីរពេទ្យ និងឆាប់បានជាសះស្បើយ ដោយសារមិនឃ្លាតឆ្ងាយពីគ្រួសារ។
ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បានសម្រេចចេញនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅផ្ទះ។ សេចក្តីសម្រេច បានឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានកម្រិតស្រាលត្រូវ នៅក្នុងបន្ទប់ ប្រើបន្ទប់ទឹក និងរបស់របរប្រើប្រាស់ផ្សេងៗដាច់ដោយឡែកពីសមាជិក។ ក្នុងករណីមើលទៅអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ត្រូវរាយការណ៍ទៅកាន់គ្រូពេទ្យជាបន្ទាន់ ៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។ តាមរយៈសារសំឡេងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។