Covid-19

នាយករដ្ឋមន្រ្តី បញ្ជាឲ្យត្រៀមរៀបចំដាក់ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ព្យាបាលនៅតាមផ្ទះ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។

តាមរយៈសារសំឡេងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។

To Top