ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅក្នុងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី 31 ខែមីនា ឆ្នាំ2023។ លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បុគ្គលិកក្នុងក្រុមហ៊ុន មិត្តអ្នកសារព័ត៌មាន ដៃគូអាជីវកម្ម និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នានៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពឈ្នះ-ឈ្នះ។ មុនពេលកម្មវិធីចាប់ផ្តើម លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានឡើងថ្លែងសុន្ទរកថាស្វាគមន៍។ លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អាចសម្រេចបាន គឺអាស្រ័យលើការជួយគាំទ្រពីភ្នាក់ងារលក់ទាំងអស់។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចនេះផងដែរ។ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការកាន់តែឈានទៅមុខ មួយកម្រិតទៀតនោះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ព្រមទាំងបានដាក់ចេញនូវគោលការណ៍ អំណោយផលចំនួនបីគឺ “ការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូ” “ការធ្វើឲ្យប្រសើរឡើងនូវផលិតផល” និង “ការធ្វើឲ្យប្រសើរឡើង នូវម៉ាកយីហោ” ។ បន្ទាប់ពីនោះ លោកស្រី Emily Yu អ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើការណែនាំ អំពីគោលការណ៍លក់ថ្មីបំផុត គឺ”GBB និង GRR” របស់គម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដល់ភ្ញៀវកិត្តិយស ដែលមកពីគ្រប់មជ្ឈដ្ឋាន។ អតិថិជនទាំងអស់ដែលទិញអចលនទ្រព្យ នៅគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា នឹងទទួលបានផលចំណេញពីការវិនិយោគចំនួន 0.5% នៃថ្លៃផ្ទះដែលបានបង់រួចជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យារួច រហូតដល់ពេលប្រគល់ផ្ទះដោយការទូទាត់នឹងធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ។ បន្ទាប់ពីប្រគល់ផ្ទះរួច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងជួលផ្ទះរបស់អតិថិជន ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារដែលមានកេរ្តិ៍ឈ្មោះល្បីមួយ សម្រាប់គ្រប់គ្រង ហើយអតិថិជននឹងទទួលបានប្រាក់ចំណូលពីការវិនិយោគចំនួន 6% នៃតម្លៃផ្ទះសរុបជារៀងរាល់ឆ្នាំ ដោយមានរយៈពេលជួលចំនួន 5 ឆ្នាំ ជារួមគឺ អតិថិជននឹងទទួលបាន ប្រាក់ចំណូលពីការវិនិយោគចំនួន 30% ។បន្ទាប់ពីរយៈពេល 5 ឆ្នាំនេះផុតកំណត់ អតិថិជនអាចជ្រើសរើសឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះវិញ ក្នុងតម្លៃដើម។ ជ្រើសរើស ព្រីនស៍ហេបភីនីស ផ្លាហ្សា មានន័យថាជ្រើសរើសជម្រើសវិនិយោគ ដែលមានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត។ ក្នុងនេះផងដែរ អ្នកស្រី Emily Yu បានប្រកាសបើកឱ្យប្រើប្រាស់ Prince Black Card ។ រាល់អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាម្ចាស់ Prince Black Card ដែលអាចទទួលបានការបញ្ចុះតម្លៃពិសេសនៅក្នុងផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ក្លឹប សណ្ឋាគារ និងដៃគូសហប្រតិបត្តិការជាច្រើនទៀតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប។ ជាទីបញ្ចប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តជាមួយតំណាងក្រុមហ៊ុន Taiwan Prince Real...
ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ2023 បានរៀបចំព្រឹត្តិការណ៍ជួល “Taste of Togetherness” នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ប្រកបដោយជោគជ័យ ។ Prince បានផ្តល់ឱ្យយុវជនកម្ពុជា នូវឱកាសដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃ...
ការដើរលេងជាលក្ខណៈគ្រួសារ តែងតែចង់បានភាពរីករាយ រួមនឹងការញ៉ាំអាហារឆ្ងាញ់ៗ កម្មវិធី Fun & Family Fiesta ដែលរៀបចំឡើង ដោយផ្សារទំនើប Prince International Mall ត្រូវបានធ្វើឡើងរួមគ្នា ជាមួយនឹងព្រឹត្តិការណ៍ជួលហាង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ខាងមុខនេះនៅផ្សារទំនើប Prince International Mall ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចរីករាយជាមួយនឹងប្រភេទអាហារឆ្ងាញ់ៗជាច្រើន ដូចជាអាហារសម្រន់ និងបង្អែមដ៏ឈ្ងុយឆ្ងាញ់។មាតាបិតាអាចសម្រាក និងរីករាយជាមួយអាហារឆ្ងាញ់ៗ ខណៈពេលដែលកូនៗ លេងជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន។ បន្ថែមពីលើអាហារ និងការកម្សាន្តសប្បាយខាងលើ ក៏មានផ្តល់នូវឱកាសដែលមិនគួរឱ្យជឿ សម្រាប់អាជីវករ និងអ្នកវិនិយោគដែលចាប់អារម្មណ៍ លើការជួលហាងផងដែរ។ អាជីវករ និងអ្នកវិនិយោគជនជាតិខ្មែរទាំងអស់ នឹងមានឱកាសទទួលបានការជួល ដោយមិនគិតថ្លៃរហូតដល់ 1 ឆ្នាំ! ផ្សារទំនើប Prince International Mall ក៏កំពុងផ្តល់ជូនបញ្ជរ និងរទេះរុញ សម្រាប់ជួល ក្នុងអំឡុងព្រឹត្តិការណ៍នេះផងដែរ។ អតិថិជនទាំងអស់ ក៏អាចចូលរួមសិក្ខាសាលា ស្តីពីរបៀបក្លាយជាអ្នកលក់រាយ ដែលធ្វើបទបង្ហាញដោយ CBRE ដែលនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការជួលហាង សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ បានបើកជាផ្លូវការហើយ! ក្រុមគ្រួសារទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមដើម្បីទទួលបាន ភាពសប្បាយរីករាយ និងការសិក្សាថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមចុចលីងខាងក្រោម៖ https://tinyurl.com/2rtuhx4w អំពីផ្សារទំនើប Prince International Mall៖ ផ្សារទំនើប Prince International Mall ជាកន្លែងរស់នៅមានភាពស៊ីវិល័យ លំដាប់កំពូលក្នុង [ទីក្រុង/ប្រទេស] ដែលអាចបំពេញ នូវរាល់តម្រូវការ និងការប្រាថ្នាចង់បានរបស់លោកអ្នក ទាំងការទិញឥវ៉ាន់ និងទទួលទានអាហារ។ ផ្សារទំនើបយើងខ្ញុំក៏មានផ្តល់ជូន នូវគ្រឿងបរិក្ខារ និងសម្ភារៈដែលមានគុណភាព ខ្ពស់ជាច្រើនប្រភេទ រួមទាំង sunken...
ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុន អភិវឌ្ឍន៍ឈានមុខគេ ក្នុងប្រទេសកម្ពុជា និងជាស្ថាប័នសំខាន់មួយ របស់ក្រុមហ៊ុន Prince Holding Group ដែលជាសម្ព័ន្ធក្រុមហ៊ុន ដែលមានវិសាលភាព អាជីវកម្មធំសម្បើម និងរីកចម្រើនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនPrince Real Estate Group បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនដើម្បីបង្ហាញនូវសក្តានុពលវិនិយោគរបស់កម្ពុជា នាពេលថ្មីៗនេះ។ លោក Kenneth Tang ប្រធាន AusCham Cambodia លោក Matthew Care សហស្ថាបនិក និងជានាយកប្រតិបត្តិនៃDCG និងលោក Tom O’Sullivan នៃ realestate.com.kh បានធ្វើការស្វាគមន៍ គណៈប្រតិភូនាថ្ងៃនោះ ដែលរួមមានស្ថាបនិកនិងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និងAmtrade International ។ល។។ លោក Edward...
ភ្នំពេញ៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ពិធីបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍...
កាលពីថ្ងៃទី 29 ខែមករា ឆ្នាំ2023 ពិធីបើកសម្ពោធ Prince Gallery របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធធ្វើឡើង នៅសួនពិព័រណ៍ជាន់ទី 1 នៃអគារព្រីនស៍ ហូលឌីង គ្រុប។ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន...
ពេលវេលាកន្លងទៅមុខ យ៉ាងឆាប់រហ័ស ហើយយើងក៏ទទួលបានផ្លែផ្កា ជាទីគាប់ប្រសើរផងដែរ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងសន្និសីទអ្នកផ្គត់ផ្គង់ប្រចាំឆ្នាំ 2022 នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនៅថ្ងៃទី 12 ខែមករា ឆ្នាំ2023 នេះ។ លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍...