អត្ថបទ

ពង្រឹងការផ្លាស់ប្តូរ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី

ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុន អភិវឌ្ឍន៍ឈានមុខគេ ក្នុងប្រទេសកម្ពុជា និងជាស្ថាប័នសំខាន់មួយ របស់ក្រុមហ៊ុន Prince Holding Group ដែលជាសម្ព័ន្ធក្រុមហ៊ុន ដែលមានវិសាលភាព អាជីវកម្មធំសម្បើម និងរីកចម្រើនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនPrince Real Estate Group បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនដើម្បីបង្ហាញនូវសក្តានុពលវិនិយោគរបស់កម្ពុជា នាពេលថ្មីៗនេះ។

លោក Kenneth Tang ប្រធាន AusCham Cambodia លោក Matthew Care សហស្ថាបនិក និងជានាយកប្រតិបត្តិនៃDCG និងលោក Tom O’Sullivan នៃ realestate.com.kh បានធ្វើការស្វាគមន៍ គណៈប្រតិភូនាថ្ងៃនោះ ដែលរួមមានស្ថាបនិកនិងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និងAmtrade International ។ល។។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា “ដោយសារការកើនឡើង នៃចំណាប់អារម្មណ៍របស់ប្រតិភូ ផ្នែកធុរកិច្ចអូស្ត្រាលី ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា យើងបាននិងកំពុងរៀបចំ ផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ម្ហូបអាហារនិងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី ដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។

លោក Lee បានបន្ថែមថា “យើងព្យាយាមរៀបចំទទួលស្វាគមន៍គណៈប្រតិភូផ្នែកធុរកិច្ច កាន់តែច្រើនពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាសាក្សី និងចូលរួមនៅក្នុងគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា”។

លោក Tom O’Sullivan មានប្រសាសន៍ថា “ក្នុងនាមជាពាណិជ្ជករអូស្ត្រាលី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ខ្ញុំចាត់ទុកបេសកកម្មពាណិជ្ជកម្ម ជាវេទិកាដ៏សំខាន់សម្រាប់ភាពជោគជ័យ នៃអាជីវកម្មពីតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ”។ លោកបានបន្ថែមថា “តាមរយៈការចាប់ដៃគូ ជាមួយអាជីវកម្មដែលគួរឱ្យទុកចិត្ត នៅក្នុងប្រទេសកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញ ដែលមានទស្សនៈដូចគ្នា យើងអាចជំរុញកំណើន និងជំរុញការច្នៃប្រឌិតនៅក្នុងសេដ្ឋកិច្ចពិភពលោកបាន” ។

ដោយសារសេដ្ឋកិច្ចកម្ពុជា រីកចម្រើនយ៉ាងឆាប់រហ័ស អាជីវកម្មកាន់តែច្រើនឡើងៗ ពីទូទាំងតំបន់កំពុងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកជំហានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យបដិសណ្ឋារកិច្ច។ Prince Real Estate Group នៅតែបន្តប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យអចលនទ្រព្យប្រកបដោយនិរន្តរភាព ស្របតាមទស្សនៈវិស័យ “កសាងជីវិតឱ្យកាន់តែប្រសើរ”៕

To Top