ប៉ាណាម៉ា៖ អនុរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ាលោក Carlos Hoyos បានឲ្យដឹងថា ប៉ាណាម៉ាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាអព្យាក្រឹតភាពនៃព្រែកជីកប៉ាណាម៉ា សម្រាប់កប៉ាល់ទាំងអស់មកពីជុំវិញពិភពលោកក្នុងសន្តិភាព។ អ្នកការតូតរូបនេះបានឲ្យដឹងថា “ប៉ាណាម៉ា ក្នុងនាមជាអ្នកគ្រប់គ្រងអធិបតេយ្យភាពនៃព្រែកជីកប៉ាណាម៉ា ប្រកាសយ៉ាងម៉ឺងម៉ាត់ថា ព្រែកជីកនេះ ដែលជាផ្លូវទឹកសម្រាប់ឆ្លងកាត់អន្តរជាតិ នឹងមានអព្យាក្រឹតអចិន្ត្រៃយ៍ ដូច្នេះ ទាំងក្នុងគ្រាមានសន្តិភាព និងសង្រ្គាម ប្រឡាយនៅតែមានសុវត្ថិភាព និងបើកចំហសម្រាប់ការឆ្លងកាត់ដោយសន្តិវិធីនៃកប៉ាល់ទាំងអស់នៅជុំវិញពិភពលោក ក្រោមលក្ខខណ្ឌសមភាពពេញលេញ និងដោយគ្មានការរើសអើងប្រភេទណាមួយឡើយ”។ លោក...
ប៉ាណាម៉ា៖ ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បានច្រានចោលការអះអាងរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលថាឥឡូវនេះនាវារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនគិតថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Mulino បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយ “អង្គភាពដែលគ្រប់គ្រងគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក គឺផ្អែកលើការមិនពិត និងមិនអាចអត់ឱនបាន” ។ លោកប្រធានាធិបតីបានសម្តែង...
បរទេស៖ កប៉ាល់របស់រដ្ឋាភិបាលអាមេរិក នៅពេលនេះគឺអាចប្រើប្រាស់ ព្រែកជីកប៉ាណាម៉ាបានដោយមិនចាំបាច់បង់ថ្លៃ។នេះបើតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ។ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយសន្សំសំចៃថ្លៃសេវា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានក្នុងមួយឆ្នាំៗ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងនេះ ពីអាជ្ញាធរព្រែកជីកប៉ាណាម៉ាទេ ប៉ុន្តែដំណឹងនេះកើតឡើងដោយផ្លូវទឹកមួយនេះ គឺក្លាយជាចំណុចបង្គោល សម្រាប់រដ្ឋបាលថ្មីរបស់លោក Donald Trump។...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់ កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីក Panama និងតំបន់ស្វយ័ត Greenland នោះទេ ខណៈដែលលោកបានប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទាំងពីរ មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានតិចជាង ពីរសប្តាហ៍មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី...