ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោងប្រមាណជា១១និង៣០នាទីព្រឹកថ្ងៃ១៦ ឧសភានេះ បាននិងកំពុងថ្លែងសារពិសេស ស្តីពី ព្រែកជីកហ្វូណនតេជោ ។ ដោយជាកិច្ចចាប់ផ្តើមសម្តេចថា មានពលរដ្ឋយ៉ាងផុសផុលបាននាំគ្នាធ្វើចលនាប្តូររូបប្រូហ្វាល់ហ្វេសប៊ុក និងតេឡេក្រាម ។ បន្តមកសម្តេចបានលើកពីបណ្តាញសារព័ត៌មានមួយចំនួនបំភ្លៃពីគម្រោងព្រែកជីកនេះ និងភាគីវៀតណាមនៅតែបន្តលើកឡើងពីកង្វល់របស់ខ្លួន។ ដោយសម្តេចអះអាងថា មិនបានបំពានទៅលើអ្វីនោះទេ៕
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាតិចណូ (ITC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញធ្វើបទបង្ហាញជូនសិស្ស និស្សិត សាស្ត្រាចារ្យ និងមហាជន អំពីគម្រោងព្រែកជីកហ្វូណនតេជោ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានហៅទណ្ឌិត សម រស្ស៊ី ថា ជាមនុស្សថោកទាប ដែលបានបំរើយុទ្ធសាស្រ្តរបស់យួន ក្នុងការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោសែន។ ការហៅទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិតរូបនេះ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម ដោយលើកឡើងមិនពិត ពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការជីកព្រែកហ្វូនណនតេជោ សែន...
ភ្នំពេញ៖ លោក បណ្ឌិត សុខ ទូច បានលើកឡើងថា វៀតណាម កំពុងតែប្រេីប្រាស់យុទ្ធសាស្ត្រ រុញកម្ពុជា ឱ្យធ្លាក់ចូលកម្រិតទាបមួយ ដេីម្បីខ្លួនមានឱកាសទាញយកវិនិយោគិនបរទេស ចូលទៅក្នុងប្រទេសរបស់ខ្លួនឯង ។ ការលេីកឡេីងរបស់លោកបណ្ឌិត សុខ ទូច ខាងលេីនេះ ធ្វេីឡេីង បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ដោយចោទប្រកាន់ និងវាយប្រហារម្តងជាពីរដង ពីសំណាក់វៀតណាម...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការដែលប្រទេសខ្មែរ ជីកព្រែក ព្រែកជីកហ្វូណនតេជោ មានការប៉ះពាល់បរិស្ថាន មិនស្មើនឹងការធ្វើវារីអគ្គិសនីមួយរបស់ប្រទេសគេនោះទេ ។ ថ្លែងក្នុងវេទិកាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មាន ដែលជាការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជា ចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១០ មេសា នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្រតិកម្មចំពោះការចុះផ្សាយ របស់វិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម ដែលបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ អាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។ ការចេញមកប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានដកស្រង់អត្ថបទរបស់សារព័ត៌មាន ឌឹ ស្ត្រេតស៍...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកក្រុមអ្នកប៉ុនប៉ង តាមបំផ្លាញ គម្រោងព្រែកជីកហ្វូណនតេជោ សែន ជាអ្នកយកជើងរាទឹក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ពួកយកជើងរាទឹក។ មិនមែនដូចប្រទេសដ៏ទៃខ្ចីលុយចិន...
ភ្នំពេញ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនជឿលើមន្ដ្រីជាន់ខ្ពស់របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ល្ងង់ដល់ថ្នាក់មិនដឹងរឿង «គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្រោយពីកាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក ថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា ការធ្វើព្រែកជីហ្វូណនតេជោ និងពង្រីកកំពង់ផែព្រះសីហនុ មិនមានអ្វីជាអាថ៌កំបាំងឡើយ គឺដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែរីកច្រើនបន្ថែមទៀត ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នាថ្ងៃ២២ ធ្នូនេះ សម្ដេចធិបតីមានប្រសាសន៍ថា «គេថា អាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន អាថ៌កំបាំងស្អី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីកុំឱ្យមានការបារម្ភ ចំពោះផលអវិជ្ជមានណាមួយ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីបានចុះមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី១២...