ប្រែសម្រួល ឈូក បូរ៉ាសេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹង “ស្តារឡើងវិញនូវរាល់វិធានការយោធា” នៅជិតខ្សែព្រំដែនយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពឈ្លបយកការណ៍ និងការឃ្លាំមើលរបស់ទីក្រុងសេអ៊ូល បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដោយទីក្រុងព្យុងយ៉ាង។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃដដែល ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះ “នឹងស្តារឡើងវិញភ្លាមៗនូវវិធានការយោធាទាំងអស់” ដែលត្រូវបានបញ្ឈប់បន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង...
បរទេស៖ អ្នកនាំពាក្យគណបក្សកាន់អំណាចប៉ូឡូញ បានឲ្យដឹងថា ប៉ូឡូញកំពុងពិចារណាលើការដាក់ការគ្រប់គ្រងព្រំដែនជាមួយប្រទេសផ្សេងទៀតរួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rafal Bochenek អ្នកនាំពាក្យគណបក្សច្បាប់ និងយុត្តិធម៌ បានប្រាប់ទូរទស្សន៍ TVP របស់ប្រទេសនេះថា “ខ្ញុំដឹងថា ការវិភាគប្រភេទនេះ កំពុងដំណើរការ ដោយសារប្រទេសអាល្លឺម៉ង់ ជារឿយៗជាគោលដៅ សម្រាប់ជនចំណាកស្រុកខុសច្បាប់”។ លោកបានបន្ថែមថា ប្រទេសប៉ូឡូញ ក៏មានការព្រួយបារម្ភអំពីជនចំណាកស្រុកមកប៉ូឡូញ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ផ្សារភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្ដល់តម្លៃកិច្ចការព្រំដែន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញ-ចូលប្រទេស ដូចជា រក្សាទុកទិន្នន័យអាចបម្រើដល់កិច្ចការ ជំនាញផ្សេងទៀត ។ ក្នុងឱកាសចូលរួមប្រជុំ ស្តាប់របាយការណ៍ ស្តីពីសំណើសុំផ្លាស់ប្តូរ ឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ...