អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថា៖«ការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល...
ពោធិសាត់: អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត លោកខូយ រីដា នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក និង នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិការទៅចែកជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២៥ និង កងការពារវរះសេនាតូចការពារព្រំដែនលេខ ៥០១ ស្ថិតនៅឃុំថ្មដា...
បរទេស៖ ទាហានថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅពេលគ្រាប់មីនបានផ្ទុះក្នុងអំឡុងពេល បេសកកម្មបោសសម្អាតមីនមនុស្សធម៌នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលទាហាន Akkaraphol Phuwadolworanat និង Warongkorn Sri-ngam កំពុងបិសសម្អាតមីនដែលបានបន្សល់ទុកក្នុងអំឡុងពេលមានជម្លោះលើកមុននៅស្រុកព្រំដែននៃស្រុក Kantharalak ខេត្ត...