ព័ត៌មានអន្តរជាតិ
លីបង់ និងអ៊ីស្រាអែល បន្តកិច្ចពិភាក្សាស្តីពី ព្រំដែនសមុទ្រមានជម្លោះ
បរទេស៖ ប្រទេសលីបង់និងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ជុំវិញរឿងជម្លោះស្តីពីព្រំដែនសមុទ្រមេឌីទែរ៉ានេ ដែលជាទីធ្វើការរុករកអ៊ីដ្រូកាបូន នាពេលថ្មីៗនេះ នៅក្នុងតំបន់សម្បូរឧស្ម័ន។ ប្រទេសជាសត្រូវនឹងគ្នាដ៏យូរអង្វែងទាំងពីរនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាច្រើនលើកនៅក្នុងខែតុលា ជាកម្រិតឈានដល់កំពូលនៃ កិច្ចការការទូតរយៈពេល ៣ឆ្នាំ ធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នាទាំងអស់នោះ គឺត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព ក្នុងប្រទេសលីបង់ភាគខាងត្បូង។ ប៉ុន្តែកិច្ចពិភាក្សាចរចាគ្នាទំាងនោះ បានជាប់គាំង...