ព័ត៌មានអន្តរជាតិ

លីបង់ និងអ៊ីស្រាអែល បន្តកិច្ចពិភាក្សាស្តីពី ព្រំដែនសមុទ្រមានជម្លោះ

បរទេស៖ ប្រទេសលីបង់និងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ជុំវិញរឿងជម្លោះស្តីពីព្រំដែនសមុទ្រមេឌីទែរ៉ានេ ដែលជាទីធ្វើការរុករកអ៊ីដ្រូកាបូន នាពេលថ្មីៗនេះ នៅក្នុងតំបន់សម្បូរឧស្ម័ន។

ប្រទេសជាសត្រូវនឹងគ្នាដ៏យូរអង្វែងទាំងពីរនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាច្រើនលើកនៅក្នុងខែតុលា ជាកម្រិតឈានដល់កំពូលនៃ កិច្ចការការទូតរយៈពេល ៣ឆ្នាំ ធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នាទាំងអស់នោះ គឺត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព ក្នុងប្រទេសលីបង់ភាគខាងត្បូង។

ប៉ុន្តែកិច្ចពិភាក្សាចរចាគ្នាទំាងនោះ បានជាប់គាំង ក្រោយភាគីទាំងពីរ បានបង្ហាញនូវផែនទីផ្ទុយគ្នា ដែលគូសបង្ហាញពីព្រំដែនស្នើឡើង ដែលជាហេតុបង្កឲ្យមានទំហំនៃ តំបន់មានជម្លោះកើនឡើងកាន់តែធំ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News បានឲ្យដឹងថា នៅថ្ងៃអង្គារនេះ កិច្ចពិភាក្សាគ្នា ក៏ត្រូវបានបន្តធ្វើឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិដដែល នៅក្នុងទីក្រុង Naqoura ប្រទេសលីបង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top