បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ របស់អង់គ្លេស បានដកផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីរដ្ឋអឺរ៉ុប ក្នុងឆ្នាំ ២០១០ ចំពេលមាននិន្នាការដោយប្រទេសលោកខាងលិច ដើម្បីផ្តោតលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងទំនាក់ទំនងវិជ្ជមានបន្ថែមទៀតជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បានប្រកាសពីការផ្លាស់ប្តូរនាពេលខាងមុខចំពោះយោធារបស់ប្រទេស រួមទាំងការគ្រោងដាក់ពង្រាយរថក្រោះមួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីនាំយកវត្តមានសម្ភារៈរបស់អង់គ្លេសនៅទីនោះទៅកាន់កងពលតូចពាសដែកពេញលេញជាលើកដំបូង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដោយចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ុយក្រែន ដោយកត់សម្គាល់ថា ប្រទេសរុស្ស៊ីឥឡូវនេះ មានកងទ័ពនៅតាមព្រំដែនច្រើន ជាងពេលណាៗទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤ មក។ លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងសន្និសីទកាសែតប្រចាំថ្ងៃថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានសរសេរថាមេដឹកនាំ នៃប្រទេសអាល្លឺម់ង់លោក ស្រីអធិកាបតី Angela Merkel បានធ្វើការអំពាវនាវត្រង់ៗ ទៅកាន់មេដឹកនាំរុស្សីលោកប្រធានាធិបតី Vladimir Putin ដើម្បីឲ្យរុស្សីគួរតែសម្រេចចិត្ត ដកទ័ពចេញពីតំបន់ព្រំដែនក្បែរអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលជាមួយគ្នានេះលោក Putin បានព្យាយាមបង្វែរការ ចោទប្រកាន់ទៅលើរដ្ឋាភិបាលក្រុងកៀវ ដែលជាអ្នកបង្កបញ្ហានៅក្នុងតំបន់នេះ។ មួយរយៈនេះអ៊ុយក្រែនតែងតែ បានធ្វើការប្រកាសអាសន្នអំពី...