ព័ត៌មានអន្តរជាតិ

Merkel ប្រាប់ឲ្យលោក Putin ដកទ័ពចេញពីតំបន់ក្បែរ ព្រំដែនអ៊ុយក្រែន

បរទេស៖​ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានសរសេរថាមេដឹកនាំ នៃប្រទេសអាល្លឺម់ង់លោក ស្រីអធិកាបតី Angela Merkel បានធ្វើការអំពាវនាវត្រង់ៗ ទៅកាន់មេដឹកនាំរុស្សីលោកប្រធានាធិបតី Vladimir Putin ដើម្បីឲ្យរុស្សីគួរតែសម្រេចចិត្ត ដកទ័ពចេញពីតំបន់ព្រំដែនក្បែរអ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលជាមួយគ្នានេះលោក Putin បានព្យាយាមបង្វែរការ ចោទប្រកាន់ទៅលើរដ្ឋាភិបាលក្រុងកៀវ ដែលជាអ្នកបង្កបញ្ហានៅក្នុងតំបន់នេះ។

មួយរយៈនេះអ៊ុយក្រែនតែងតែ បានធ្វើការប្រកាសអាសន្នអំពី ការកើនឡើងនៃកងកម្លាំងយោធារបស់រុស្ស៊ី នៅជិតព្រំដែនភាគខាងកើតរបស់ខ្លួន ជាពិសេសនៅចំពេលដែល អំពើហិង្សាបានកើនឡើងជាមួយ នឹងកងទ័ពបំបែកខ្លួនដែលគាំទ្រ ដោយរុស្ស៊ីនៅក្នុងតំបន់ Donbass របស់ខ្លួន។

ជាការឆ្លើយតបរុស្សីបាននិយាយថា កងកម្លាំងរបស់ខ្លួននឹងមិនបង្កទៅជា ការគម្រាមកំហែងនោះឡើយ ប៉ុន្តែសម្រាប់វិស័យការពារជាតិ របស់ខ្លួនប៉ុណ្ណោះ ហើយអះអាងថា ពួកគេនឹងបន្តមានវត្តមាន រហូតដល់ពេលវេលាដែលរដ្ឋាភិបាលគិតថា សាកសមបំផុត៕

ប្រែសម្រួល៖ ស៊ុន លី

To Top