ព័ត៌មានជាតិ
ព្រះស្ងោយ១៤មុខ និងឆាយាលក្ខណ៍ របស់សម្តេចតា ត្រូវបានចារឹកបង្ហាញជាសាធារណៈ ក្នុងភោជនីយដ្ឋានលីព័រឡាង ទីក្រុងសៀងហៃ
ភ្នំពេញ ៖ ព្រះស្ងោយទាំង១៤មុខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពី៤៨ឆ្នាំមុន ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋានលីព័រឡាង (Lu Po Liang) ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីព្រះស្ងោយទាំង១៤មុខនោះហើយ ព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គទាំងទ្វេក៏បានតាំងបង្ហាញផងដែរ។...