ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន២ខ្សែ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ ខ្សែផ្លូវទាំង២ ខ្សែនោះរួមមាន៖ខ្សែទី១៖ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៥០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិគគីរ ទៅដល់ភូមិចំណោតរាម...
ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះឆែកឆេរថយន្តមួយគ្រឿង តាមពាក្យបណ្តឹង របស់ម្ចាស់រថយន្ត ដែលជួលឱ្យគេ តែមិនបានថ្លៃឈ្នួលជាច្រេីនថ្ងៃ ដោយបានរកឃើញអាវុធវែងខ្លី៧ដេីម គ្រាប់មួយចំនួន និងឈានដល់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀនជាង៥០គីឡូក្រាម។ យោងតាមរបាយការណ៍ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ...
ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះ និងចែកចាយរូបភាពព្រមទាំងវីដេអូ ករណីហិង្សាបណ្តាលឲ្យមានជនជាតិចិនស្លាប់ នៅសណ្ឌាគារមួយនៅខេត្តព្រះសីហនុ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងចុះទៅទីតាំងកើតហេតុ និងរកឃើញថា ពិតជាមានជនសង្ស័យ ចំនួន២ក្រុម វាយគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមពិតប្រាកដមែន តែករណីនេះ ពុំបណ្តាលឲ្យមានការ បាត់បង់ជីវិតមនុស្ស ដូចការចុះផ្សាយនោះទេ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននរគរបាលខេត្តព្រះសីហនុ ចេញផ្សាយកាលពីថ្ងៃទី១ ឧសភា បានឲ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃ២៩ មេសានេះ បានណែនាំឲ្យប្រជាពលរដ្ឋ ចេះពីវិធានការរក្សាទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ។ ការណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារពិនិត្យឃើញ ពីស្ថានភាពអាកាស ធាតុបច្ចុប្បន្ន មានការប្រែប្រួលបង្កឲ្យមានភាពក្ដៅហួតហែងស្របនឹង តម្រូវការប្រើប្រាស់ទឹក មានកំណើនជាងមុន បានធ្វើឲ្យប្រភពទឹកមួយចំនួន មានការរីងស្ងួត និងខ្វះប្រភពទឹក សម្រាប់ផ្គត់ផ្គង់ ជូនពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។...
ភ្នំពេញ ៖ ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជំរុញ ដល់វិស័យដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការ បញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗ គ្នាជូនអតិថិជន ។ ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ កាលពីទើបតែបើកសាកល្ប ដំបូងនាចុងឆ្នាំ២០២២...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅខេត្តព្រះសីហនុ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានដាក់កម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះធ្វើការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍...
ភ្នំពេញ៖ បុរសជាជនជាតិចិន តៃវ៉ាន់ ២នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន បន្ទាប់ពីពួកគេ រួមគំនិតគ្នាផលិតមាតិកា វីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្ដីរាយការណ៍ ជំហានដំបូងបានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូ...
ភ្នំពេញ ៖ លោក ប៊ូ សំអាត នាយកវិទ្យាស្ថាន ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ បានលើកឡើងថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១ វិទ្យាស្ថានរបស់លោក គឺផ្តោតទៅលើ៣ចំណុចសំខាន់ ដើម្បីឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព សិក្ខាកាមឆាប់ទទួល បានចំណេះដឹង និងមានភាពរីករាយ ក្នុងការសិក្សា។នាយកវិទ្យាស្ថាន ពហុបច្ចេកទេស មិត្តភាពកម្ពុជាចិន ខេត្តព្រះសីហនុ ថា ការបណ្តុះបណ្តាល...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្ទុះប្រតិកម្មជាខ្លាំង ចំពោះក្រុមហ៊ុន ដែលទទួលកាត់ឬគាស់ និងកាយចំណីផ្លូវ ឬកាត់ទទឹងផ្លូវ សម្រាប់បម្រើដល់សេវាកម្មរបស់ខ្លួន លើផ្លូវសារធារណៈ ហើយសាងសង់មិនបានដូចដើម ត្រូវប្រញ៉ាប់មកជួសជុលឡើងវិញជាបន្ទាន់ ពុំដូច្នេះទេនឹងចាត់វិធានការតែម្តង ។ ប្រតិកម្មរបស់លោកអភិបាលខេត្តព្រះសីហនុ បែបនេះ បន្ទាប់ពីលោក បានប្រទះឃើញ ផ្លូវសាធារណៈរងការខូចខាត ដោយសារការគាស់...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំ ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុង ឱ្យបានលឿនដើម្បីជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន៣កន្លែង...