ព័ត៌មានអន្តរជាតិ
ភាពស្មោះត្រង់ របស់ក្រុងវ៉ាស៊ីនតោន មានសារៈសំខាន់ សម្រាប់កិច្ចពិភាក្សាប្រកបដោយ អត្ថន័យជាមួយក្រុងប៉េកាំង (Video)
ប៉េកាំង៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រី គ្រោងនឹងជួបជាមួយ អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន។ ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។ ដើម្បីធ្វើឱ្យការចរចា រវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និងធ្វើការជាមួយប្រទេសចិន...