ព័ត៌មានអន្តរជាតិ

ភាពស្មោះត្រង់ របស់ក្រុងវ៉ាស៊ីនតោន មានសារៈសំខាន់ សម្រាប់កិច្ចពិភាក្សាប្រកបដោយ អត្ថន័យជាមួយក្រុងប៉េកាំង (Video)

ប៉េកាំង៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រី គ្រោងនឹងជួបជាមួយ អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន។

ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។

ដើម្បីធ្វើឱ្យការចរចា រវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើតនូវខ្សែការពារមួយ សម្រាប់ការអភិវឌ្ឍ រយៈពេលវែងនៃអ្វីដែលចាត់ទុកថា ជាទំនាក់ទំនងទ្វេភាគី សំខាន់បំផុតរបស់ពិភពលោក។

ការណ៍នោះចាប់ផ្តើមជាមួយ ទីក្រុងវ៉ាស៊ីនតោនដោយបញ្ឈប់សកម្មភាព ដ៏គឃ្លើនរបស់ខ្លួន ដែលជ្រៀតជ្រែកយ៉ាងខ្លាំង ដល់កិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន។

វាជារឿងគួរឱ្យសោកស្តាយ ដែលរដ្ឋបាលអាមេរិកបច្ចុប្បន្ន ហាក់ដូចជានៅតែប្រកាន់ យកគោលការណ៍របស់ខ្លួន ពីគោលនយោបាយរបស់ចិន នៃសេតវិមានមុនៗ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន បានបន្តនិយាយបង្កាច់បង្ខូចប្រទេសចិន លើបញ្ហាមួយចំនួនដូចជា ប្រភពដើមនៃជំងឺកូវីដ-១៩ ការការពារសិទ្ធិមនុស្ស និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ហើយបាននិងកំពុងស្វែងរក បង្កើតសម្ព័ន្ធមិត្តប្រឆាំងចិន ជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន។ ជាលទ្ធផលទំនាក់ទំនងរវាង ប្រទេសមហាអំណាចចិន-សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ដែលមិនធ្លាប់មានពីមុនមក ៕

ដោយ ឈូក បូរ៉ា

To Top