បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែនសមុទ្រ នៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាពដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។ កងកម្លាំងការពារដែនសមុទ្រនិងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទប់ទល់នឹងវត្តមានដ៏គួរឲ្យខ្លាចរបស់ទូកចិន។ រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងតែ បង្កើនវត្តមានរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ហើយនិងបញ្ជូននាវានិងយន្តហោះបន្ថែមទៅការពារអធិបតេយ្យភាព និងធនធាននៅដែនសមុទ្ររបស់ខ្លួន។ ហ្វីលីពីន បានបង្កើនវោហារសាស្ត្រខ្លួនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងដំណើរប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាឥរិយាបថគម្រាមកំហែងធ្វើឡើងដោយនាវាចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រវែង២០០ម៉ាយរបស់ខ្លួន បើទោះជាមានការផ្សះផ្សារគ្នាអស់រយៈពេល៤ឆ្នាំជាមួយចិនក៏ដោយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារទទួលបន្ទុកកិច្ចការដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “យើងកំពុងតែប្រើអស់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”។ គួរបញ្ជាក់ថា ការបញ្ជូននាវានិងយន្តហោះរបស់ហ្វីលីពីននេះ គឺជាទង្វើដ៏ថ្មីបំផុតមួយ...