ព័ត៌មានជាតិ
៥ខែ ដើមឆ្នាំ២០២៥ ភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា ជិត៤ពាន់នាក់ ខណៈឆ្នាំ២០២៤ ទាំងមូលមានត្រឹម ៦ពាន់នាក់
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ទៅហើយ ខណៈដែលកាលពីឆ្នាំ២០២៤ កន្លងទៅ មានចំនួនជិត ៦.០០០នាក់ ការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ យោងតាមជំនួបសម្ដែងការគួរសម និងជម្រាបលា ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៨...