ព័ត៌មានអន្តរជាតិ
ភ្លើងឆេះព្រៃ នៅអាល់ហ្សេរី បណ្តាលឲ្យស្លាប់មនុស្ស ២៦នាក់
អាល់ហ្សេរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ហោចណាស់មនុស្ស២៦នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃ នៅភាគខាងកើតនៃប្រទេសអាល់ហ្សេរី ។ លោក Kamel Beldjoud រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ។ លោក Beldjoud បានថ្លែងថា ភ្លើងឆេះព្រៃនាពេលថ្មីៗនេះបានសម្លាប់មនុស្ស២៤នាក់ នៅក្នុងខេត្តភាគខាងកើតបំផុតនៃ El Tarf និង២នាក់ទៀតនៅក្នុងខេត្ត...