ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅអាល់ហ្សេរី បណ្តាលឲ្យស្លាប់មនុស្ស ២៦នាក់

អាល់ហ្សេរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ហោចណាស់មនុស្ស២៦នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃ នៅភាគខាងកើតនៃប្រទេសអាល់ហ្សេរី ។ លោក Kamel Beldjoud រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ។

លោក Beldjoud បានថ្លែងថា ភ្លើងឆេះព្រៃនាពេលថ្មីៗនេះបានសម្លាប់មនុស្ស២៤នាក់ នៅក្នុងខេត្តភាគខាងកើតបំផុតនៃ El Tarf និង២នាក់ទៀតនៅក្នុងខេត្ត Setif ភាគឦសាន ។

នៅព្រឹកថ្ងៃដដែល អង្គភាពពន្លត់អគ្គីភ័យបានប្រកាសថា ភ្លើងឆេះចំនួន៣៩ទីតាំង ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន១៤ នៅភាគខាងកើតនៃប្រទេស ដែលត្រូវបានគេស្គាល់ថា ជាព្រៃខៀវស្រងាត់ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ដោយមានជំនួយពីអង្គភាពអាកាស អ្នកពន្លត់អគ្គីភ័យកំពុងបន្តប្រយុទ្ធនឹងអគ្គីភ័យទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
https://english.news.cn/africa/20220818/a50648f1a81849f185b7e145bd896235/c.html

To Top