ព័ត៌មានជាតិ
មជ្ឈមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងកំពត ប្រើទុនវិនិយោគ ១,៥០០លានដុល្លារ
ភ្នំពេញ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង របស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត មានទីតាំងស្ថិតនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយគម្រោងប្រើទុនវិនិយោគ ១,៥០០លានដុល្លារ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាពេលនេះ ក្រោមអធិបតីភាព ជា សុផារ៉ា...