ព័ត៌មានជាតិ
សម្ដេចតេជោ៖ ការបើកប្រាក់បៀវត្ស តាមធនាគារ រកឃើញមន្ដ្រីខ្មោច រាប់ម៉ឺននាក់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ការបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការ តាមប្រព័ន្ធធនាគារមានអត្ថប្រយោជន៍ច្រើន ពិសេសបានរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដោយមានតែឈ្មោះក្នុងស្ថាប័ន តែមិនមកធ្វើការ។ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា ការបើកប្រាក់បៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយបាន។ សម្ដេចបន្ដថា នាពេលកន្លងទៅ...