ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់អឺរ៉ុប៖ សហភាពអឺរ៉ុបត្រូវតែបង្កើត កងកម្លាំងប្រតិកម្មរហ័ស
បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបចំនួន២រូប នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញរដ្ឋាភិបាលនៃសហគមន៍នេះ ឲ្យបង្កើតកងកម្លាំងយោធាប្រតិកម្មរហ័ស ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅជុំវិញពិភពលោក ដោយនិយាយថា វិបត្តិនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសមួយដើម្បីបញ្ចប់ភាពអសកម្មជាច្រើនឆ្នាំ។ មន្ត្រីការទូតជាន់ខ្ពស់និងមេយោធាសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយថា សហភាពអឺរ៉ុប ចំាបាច់ត្រូវតែប្រតិកម្មចំពោះជម្លោះនៅក្រៅព្រំដែនខ្លួន និងថា ការបង្កើតកងកម្លាំងប្រតិកម្មរហ័សដំបូងមានកងទ័ព៥.០០០នាក់នេះ គឺជាផ្លូវឆ្ពោះទៅមុខ កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ Claudio Graziano ជាប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប...