ព័ត៌មានជាតិ
មន្ត្រីបារាំង៖ អ៊ីរ៉ង់ ត្រូវតែវិលចូល កិច្ចពិភាក្សានុយក្លេអ៊ែ ដើម្បីបញ្ចៀស កំណើនភាពតានតឹង
បរទេស៖ មន្ត្រីនៅការិយាល័យ ប្រធានាធិបតីបារាំង បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ ត្រូវតែវិលចូលកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោកនានា ជុំវិញរឿងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដើម្បីបញ្ចៀសមិនឲ្យ ភាពតានតឹងការទូតកើនឡើង ដែលអាចធ្វើឲ្យ ប៉ះពាល់ដល់កិច្ចចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Middle East Monitor បានឲ្យដឹងថា មន្ត្រីរូបនោះ ក៏បាននិយាយផងដែរថា...