បរទេស៖ យោងតាមការប្រកាស ដោយមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាមេរិកពិតជាបានគាំទ្រ ទៅដល់ទីតាំងចំនួន៤៦ពិតមែន របស់ប្រទេសអ៊ុយក្រែន ។ កាលពីជាង២០ឆ្នាំមុន ប៉ុន្តែគម្រោងទាំងនោះផ្តោតសំខាន់ តែទៅលើកិច្ចការងារសុខភាពសាធារណៈប៉ុណ្ណោះ មិនមែនជាកម្មវិធី សម្រាប់ផលិតអាវុធគិមីនោះទេ។ ប៉ង់តាហ្គោន ក៏បានធ្វើការចោទប្រកាន់ ទៅលើរដ្ឋាភិបាល ទីក្រុងមូស្គូនិងចិនផងដែរថាពួកគេបានធ្វើការចែករំលែក នូវព័ត៌មានមិនពិត ចំពោះបញ្ហានេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងតែខិតខំ ក្នុងការនាំពិភពលោកឲ្យចេញឆ្ងាយ...
ម៉ូស្គូ៖ គណៈកម្មការសភារុស្ស៊ី បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការបង្កើត ក្រុមការងារចំនួន៤ ដើម្បីស៊ើបអង្កេតមន្ទីរពិសោធន៍ជីវសាស្ត្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។ សភាឌូម៉ា ឬសភាជាន់ទាបនៃសភាសហព័ន្ធ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាការបានទទួល ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី ស្តីពីការស៊ើបអង្កេតលើការ ស្រាវជ្រាវជីវសាស្រ្តដោយអ្នកឯកទេសអាមេរិក នៅអ៊ុយក្រែន។ លោកស្រី Irina Yarovaya សហប្រធានគណៈកម្មការ...