ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ នៃការរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ និងជាពិសេសក្រោមព្រះរាជតម្រិៈដង្ហែរតាមជានិច្ចនូវព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ចំនួន៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែ ។ មន្ទីរពេទ្យហ្លួងម៉ែបច្ចុប្បន្ន ជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ ការប្រោសព្រះរាជទានព្រះរាជទ្រព្យ៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែរបស់ព្រះមហាក្សត្រីនេះ ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស។...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ បានប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិភាគទានសម្រាប់ទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ។ «មន្ទីរពេទ្យស្រ្តីនគរទេព បានប្រែក្លាយទៅជាមន្ទីរពេទ្យហ្លួងម៉ែ» ក្រោយពីរាជរដ្ឋាភិបាលទិញយក មន្ទីរពេទ្យនេះនាពេលខាងមុខ ដើម្បីប្រែក្លាយទៅជាកន្លែង សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ សម្តេចព្រះមហាក្សត្រី ព្រះអង្គតែងតែមានព្រះរាជតម្រិៈ ដង្ហែតាមជានិច្ចចំពោះព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តម...