ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សបានសមស្រប ដើម្បីត្រៀមបង្កាតឆ្លើយតបទាន់ពេលវេលា នូវគ្រោះមហន្ដរាយសម្រាប់វិស័យសាធារណការ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវវស្សា ឆ្នាំ២០២៣ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹកអាចនឹងហក់ឡើងខ្ពស់...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានចេញលិខិតបំភ្លឺពាក់ព័ន្ធនឹងករណីលោក សាំង សារ៉ុម ចោទប្រកាន់មកលើ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ថាបានរំលោភដី កម្មសិទ្ធិរបស់គាត់ ស្ថិតនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលគឺខុសពីការពិតទាំងស្រុង។ បើតាមលិខិតបំភ្លឺបានឱ្យដឹងថា ដីប៉ះពាល់ដែលបុគ្គលឈ្មោះ សាំង សារ៉ុម ចាត់ទុកជាដីកម្មសិទ្ធរបស់ខ្លួន...
កំពង់ចាម ៖ លោក សុខ លឹមហៀង ដែលជាអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដោយ លោក សុខ ស្រ៊ុន ត្រូវបានផ្លាស់ទៅទទួលភារកិច្ចថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ...