ព័ត៌មានជាតិ

ប្រកាស ចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដោយប្រធានចាស់ ផ្លាស់ទៅធ្វើការនៅក្រសួងវិញ

កំពង់ចាម ៖ លោក សុខ លឹមហៀង ដែលជាអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដោយ លោក សុខ ស្រ៊ុន ត្រូវបានផ្លាស់ទៅទទួលភារកិច្ចថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។

ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រាសាសន៍ផ្ដាំ ផ្ញើដល់លោក សុខ លឹមហៀង ប្រធានមន្ទីរ ទើបនឹងឡើងកាន់តំណែង ថា ត្រូវរក្សាសាមគ្គីភាព ក្នុងជួរថ្នាក់ ដឹកនាំមន្ទីរ ក៏ដូចមន្ត្រីរាជការក្រោម ឱវាទឲ្យបានល្អប្រសើរ និងត្រូវខិតខំបង្កើតសមត្ថភាព ដើម្បីធ្វើយ៉ាងណាប្រែក្លាយ ជាអ្នកបម្រើសេវាសាធាណៈអោយបានល្អ ជូនប្រជាពលរដ្ឋ ប្រកប ដោយតម្លាភាព ប្រសិទ្ធិភាព និងអាចជឿទុកចិត្តបាន ឲ្យស្របតាមគោល នយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។ ត្រូវលើកកំពស់កិច្ចទំនាក់ទំនង ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរជំនាញនានា ជុំវិញខេត្ត ឲ្យបានល្អប្រសើរ និងបន្តខិតខំ កសាងស្ពានថ្នល់ដើម្បីជួយសម្រួលដលការរស់នៅ ធ្វើដំណើរ និងប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ អោយកាន់តែមានជីវភាព ប្រសើរឡើង ៕

To Top
×