ព័ត៌មានជាតិ
មន្រ្តីក្រសួងបរិស្ថាន ប្រើបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាព
ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ដែលមានតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រ នូវសម្ភារបច្ចេកទេស ទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់ នៅតាមតំបន់ការពារធម្មជាតិ។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ ដល់មន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ...