ព័ត៌មានអន្តរជាតិ
មន្រ្តីសុខាភិបាលចិន អះអាងថា ការលេចធ្លាយមន្ទីរពិសោធន៍ វូហាន គ្រាន់ តែជាពាក្យចចាមអារាម និងផ្ទុយនឹងវិទ្យាសាស្រ្ត
ប៉េកាំង៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសុខភាពជាតិ (NHC) បានឲ្យដឹងនៅព្រហស្បតិ៍នេះថា ការអះអាងដែលថា SARS-CoV-2 បានលេចចេញពីមន្ទីរពិសោធន៍វូហាន គឺផ្ទុយនឹងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zeng Yixin នាយករង NHC បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលមានមនុស្សមួយចំនួនបានអះអាងថា វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ បានលេចធ្លាយពីវិទ្យាស្ថានវូហាន់ នៃវីរុស្សសាស្ត្រ (WIV)...