ព័ត៌មានអន្តរជាតិ

មន្រ្តីសុខាភិបាលចិន អះអាងថា ការលេចធ្លាយមន្ទីរពិសោធន៍ វូហាន គ្រាន់ តែជាពាក្យចចាមអារាម និងផ្ទុយនឹងវិទ្យាសាស្រ្ត


ប៉េកាំង៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសុខភាពជាតិ (NHC) បានឲ្យដឹងនៅព្រហស្បតិ៍នេះថា ការអះអាងដែលថា SARS-CoV-2 បានលេចចេញពីមន្ទីរពិសោធន៍វូហាន គឺផ្ទុយនឹងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zeng Yixin នាយករង NHC បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលមានមនុស្សមួយចំនួនបានអះអាងថា វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ បានលេចធ្លាយពីវិទ្យាស្ថានវូហាន់ នៃវីរុស្សសាស្ត្រ (WIV) ។

លោកបានប្រាប់សន្និសីទកាសែត ស្តីពីការងារប្រភពដើមនៃវីរុសកូរ៉ូណា ដែលត្រូវបានធ្វើឡើងដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិនថាការអះអាងនេះ គឺមិនគោរពដល់ន័យសាមញ្ញ និងផ្ទុយនឹងវិទ្យាសាស្ត្រ។

លោក Yuan Zhiming ប្រធានមន្ទីរពិសោធន៍ជីវសុវត្ថិភាពជាតិនៃអង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពិសោធន៍របស់លោក ដែលសិក្សាថ្នាក់ភ្នាក់ងារបង្ករោគចំនួន ៤ និងមានអត្រាកំណែជីវសុវត្ថិភាពខ្ពស់បំផុត មិនមានឧប្បត្តិហេតុណាមួយនៃការលេចធ្លាយនោះទេ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៨ ។

លោកបានបន្ថែមទៀតថា ការអះអាងមួយចំនួនដូចជាការឆ្លងនៃបុគ្គលិក ៣ នាក់ ឬការពិសោធន៍ទទួលបានមុខងារលើវីរុសកូរ៉ូណា ដោយមន្ទីរពិសោធន៍ គឺគ្រាន់តែជាពាក្យចចាមអារាមដែលត្រូវបានគេនិយាយរួចហើយ។

លោកបានកត់សម្គាល់ថា វាត្រូវបានទទួលយកជាទូទៅដោយវិស្វករហ្សែនថា ការកែប្រែសិប្បនិម្មិតនៃវីរុស ពិតជានឹងបន្សល់ទុកនូវដាន។ មេរោគកូរ៉ូណា មិនមានដានបែបនេះទេ ដែលច្រានចោលទាំងស្រុងនូវទ្រឹស្តី ដែលថាវាត្រូវបានបង្កើតឡើងដោយមនុស្ស។

រហូតមកដល់ពេលនេះគ្មានសមាជិកបុគ្គលិកណាមួយត្រូវបានឆ្លងវីរុសហ្សែនថ្មីនោះទេ មន្ទីរពិសោធន៍មិនបានធ្វើការពិសោធន៍ ដែលទទួលបានផលលើធាតុបង្កជំងឺនោះទេ ហើយមិនមានអ្វីដែលគេហៅថា មេរោគសិប្បនិម្មិតកូរ៉ូនានោះទេ៕

ដោយ ឈូក បូរ៉ា

To Top