ព័ត៌មានអន្តរជាតិ
មហាក្សត្រប៊ែលហ្ស៊ិក ជួបជាមួយ នឹងប្រធានាធីបតីអាមេរិកលោក Joe Biden
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាព្រះមហាក្សត្រនៃប្រទេសប៊ែលហ្ស៊ិកព្រះអង្គ King Phillipe ត្រូវបានគេដឹងថាបានជួបជាមួយ នឹងប្រធានាធិបតីអាមេរិកលោក Joe Biden។ អំឡុងពេលជំនួបគ្នានៅរាជវាំងក៏មានវត្តមាន របស់លោកនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander De Croo ផងដែរហើយភាគីទាំងអស់ក៏បានពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហារាតត្បាតកូវីដក៏ ដូចជាបញ្ហានៃជំនួបជាមួយនឹងសហភាពអ៊ឺរ៉ុប និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ គួរឲ្យដឹងដែរថា ប្រទេសប៊ែលហ្ស៊ិកគឺជាគោលដៅទី២ហើយនៃដំណើរ ទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក Joe Biden...