ព័ត៌មានអន្តរជាតិ

មហាក្សត្រប៊ែលហ្ស៊ិក ជួបជាមួយ នឹងប្រធានាធីបតីអាមេរិកលោក Joe Biden

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាព្រះមហាក្សត្រនៃប្រទេសប៊ែលហ្ស៊ិកព្រះអង្គ King Phillipe ត្រូវបានគេដឹងថាបានជួបជាមួយ នឹងប្រធានាធិបតីអាមេរិកលោក Joe Biden។

អំឡុងពេលជំនួបគ្នានៅរាជវាំងក៏មានវត្តមាន របស់លោកនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander De Croo ផងដែរហើយភាគីទាំងអស់ក៏បានពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហារាតត្បាតកូវីដក៏ ដូចជាបញ្ហានៃជំនួបជាមួយនឹងសហភាពអ៊ឺរ៉ុប និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

គួរឲ្យដឹងដែរថា ប្រទេសប៊ែលហ្ស៊ិកគឺជាគោលដៅទី២ហើយនៃដំណើរ ទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក Joe Biden គិតចាប់តាំងតែពីឡើងកាន់អំណាចមកនិងបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអង់គ្លេសម្រាប់កិច្ចប្រជុំនៃមេដឹកនាំ G7 ។

កាលពីថ្ងៃចន្ទម្សិលមិញនេះលោក Biden បានចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ប្រ៊ូស៊ែលហើយតួនាទីដ៏សំខាន់របស់គាត់គឺដើម្បីធ្វើយ៉ាងណាឲ្យ បង្កើនទំនុកចិត្តឡើងវិញចំពោះ កិច្ចការងារយោធារបស់ណាតូនិងជួសជុលបញ្ហាផ្ទៃក្នុងជា មួយនឹងសមាជិកផ្សេងទៀតដែលជាបញ្ហាបន្សល់ទុកពីសំណាក់ ប្រធានាធិបតីអាមេរិកអាណត្តិមុនគឺលោក Donald Trump៕

ប្រែសម្រួល៖ស៊ុនលី

To Top