ភ្នំពេញ ៖ កាលពីថ្ងៃ២០ មីនា ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបាន២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៥៣នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា ទាំងជាង២០ករណីនេះ ភាគច្រើនជាករណីជួញដូរ និងប្រើប្រាស់ទ្រង់ទ្រាយតូចតាច ដែលកើតមាន ក្នុងភូមិសាស្ត្រ៩រាជធានី-ខេត្ត ក្នុងនោះនៅភ្នំពេញបង្ក្រាប បានច្រើនជាងគេគឺ៦ករណី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងស្តីពី ការរឹតបន្តឹង ការគ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានី ខេត្ត ។ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើគ្រប់អភិបាល រាជធានី-ខេត្តចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ ដូចខាងក្រោម៖...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ធ្វើការណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូល...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាង ឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកម្ភៈ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំង ដាច់ខាត នូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងលើកទឹកចិត្ត ដល់អ្នកបោះឆ្នោតទាំងឡាយ ឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្ត របស់ខ្លួននៅក្នុងការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យរថយន្ដគ្រប់ប្រភេទ បំពាក់ភ្លើងខុសបច្ចេកទេស ជាពិសេសភ្លើងស៊ីរ៉ែន និងភ្លើងហ្វា នាំឲ្យមានហានិភ័យដល់អ្នកដទៃ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ...
កណ្ដាល ៖ លោកឧនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹម ជីវិតក្រោយពីអនុវត្តទោស ។ ការលើកឡើងរបស់ លោកឧនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញ ចុះពិនិត្យមណ្ឌលអប់រំកែប្រែ ម-១...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការនគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាល គ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងមហាផ្ទៃ កំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងារ របស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងប្រកាសថា បើមន្រ្តីក្រោមឱវាទរូបណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយ រត់គេចមិនចូលមកសារភាពនោះ គឺមិនទុកក្របខណ្ឌឡើយ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើង នៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេច ដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣...