សេដ្ឋកិច្ច
មិត្ដហ្វូន ធានាស្ថិរភាពបណ្តាញ ខណៈពេលមានការរំខាន ពីខ្សែកាបក្រោមសមុទ្រនៅតំបន់ព្រំដែន
ដើម្បីឆ្លើយតបទៅនឹងការរំខាន ក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិ ជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បានអនុវត្តវិធានការបច្ចេកទេសចាំបាច់ភ្លាមៗ ដើម្បីធានាបាននូវប្រតិបត្តិការគ្មានការរំខាន នៃបណ្តាញទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន។ ទោះបីជាមានផលប៉ះពាល់មួយផ្នែកដោយបញ្ហាខ្សែកាបក៏ដោយ មិត្តហ្វូនបញ្ជាក់ថា សេវាទូរគមនាគមន៍ទាំងអស់នៅតែមានស្ថេរភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធបម្រុងទុក ដ៏រឹងមាំដែលត្រូវបានវិនិយោគជាយុទ្ធសាស្រ្តជាមុន។ ជាពិសេស មិត្តហ្វូនបានបើកដំណើរការផ្លូវបញ្ជូន ទិន្នន័យជំនួសតាមរយៈព្រំដែនវៀតណាម និងឡាវ ជាមួយនឹងសមត្ថភាពបម្រុងទុកសរុបរហូតដល់ 1.1 Tbps ។ ជាលទ្ធផល...