ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានផ្លាស់ប្ដូរវិស័យអប់រំឲ្យ ក្លាយជាលែងដូចដើមជារៀងរហូត ។ សាលារៀននៅទូទាំង ប្រទេសកម្ពុជាបានបិទទ្វារ ដោយប៉ះពាល់ដល់សិស្សានុសិស្សរាប់លាននាក់ ដែលត្រូវតែសម្របខ្លួន ទៅនឹងវិធីសាស្ត្ររៀនសូត្រថ្មីៗ ។ នៅទូទាំងប្រទេស សិស្សានុសិស្សជាង ៣,៨លាននាក់ មិនបានចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់ទេ ដោយសារតែវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សិស្សត្រូវងាកទៅប្រើប្រាស់ កម្មវិធីឌីជីថលនានា ដើម្បីរៀនតាមអនឡាញវិញ ។ ជាកិច្ចប្រឹងប្រែងមួយ...
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យ លើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្ម អំណាចទៅឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែងការងារអប់រំ នៅថ្នាក់ក្រោមជាតិ ។ ក្រសួងអប់រំទទួលបន្ទុក អភិវឌ្ឍកម្មវិធីកីឡា ការអប់រំបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍស្រាវជ្រាវ និងការអប់រំផ្នែកបច្ចេកទេស ។ ហើយបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័សនៃ ឧស្សាហកម្មសាកលលោក...
អស់រយៈពេលជាច្រើន សតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើ មធ្យោបាយបំពាក់បំប៉នមនុស្ស ជំនាន់ក្រោយឲ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្ម មានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ ។ មនុស្សក្មេងៗគឺជាកម្លាំងពលកម្ម នាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែក ទៅលើធនធានមនុស្សដែលអាចរកបាន ។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុត នូវធនធានមនុស្សកាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស...
កំពង់ចាម៖ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន ។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Information System – SIS)...
ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ បានអនុវត្តឌីជីថលូបនីយកម្ម ក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាព គ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការ ជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ ។ ក្នុងយុគសម័យជឿនលឿន ផ្នែកបច្ចេកវិទ្យា...
កណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើម ប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀន...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែល មានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ វិច្ឆិកា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ លោក កាន...
ភ្នំពេញ៖ អ្នកជំនាញផ្នែក បណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជន កុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ signal booster) ដើម្បីដោះស្រាយបញ្ហា សេវាទូរសព្ទចល័តខ្សោយ ។ អ្នកជំនាញបាននិយាយថា ឧបករណ៍ចាប់សេវាទូរសព្ទ ដែលគ្មានការអនុញ្ញាត ពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយ បញ្ហាខ្សោយសេវាទូរសព្ទនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឧបករណ៍ទាំងនោះបង្កការ...
ភ្នំពេញ៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាត ទូទាំងសាកលលោក បានបង្កផលប៉ះពាល់ ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់ ។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរ តួជាដំណោះស្រាយមួយ ចំពោះភាពប្រឈមនេះ...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួម របស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។ កាលពីអំឡុងពេល បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត កម្មវិធីមួយដែលអនុញ្ញាតឲ្យ អតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេស នៅរៀងរាល់ពេល ដែលពួកគេធ្វើការស្កេន...