បរទេស៖ យោងតាមនាយកដ្ឋានឧតុនិយមរបស់ថៃ បានឱ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន១២ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ១៧ មេសានេះ ជាមួយនឹងកម្រិតចាប់ពី ១.៦រ៉ិចទ័រ ដល់ ៣.៥ រ៉ិចទ័រ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងគ្រាអាសន្នពិសេសកាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏ខ្លាំង ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan តាមរយៈ Video Conference កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ឬតំណាងរបស់ប្រទេសនីមួយៗ។ មន្ត្រីបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះ ហើយបានសន្យាសាមគ្គីភាព និងការជួយដល់ប្រទេសដែលរងគ្រោះមួយនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
ម៉ាន់ដាឡេ៖ របបយោធាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ប្រហែល ១.៧០០ នាក់ និងជាង ៣.៤០០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ជាមួយនឹងមនុស្សជាច្រើន ដែលជាប់នៅក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះទាំងក្នុង និងក្រៅប្រទេសបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកជា ៧២ ម៉ោងដំបូងចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលចាត់ទុកថាជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងរកអ្នកនៅរស់រានមានជីវិតជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវចំពេលមានការខ្វះខាតគ្រឿងចក្រធុនធ្ងន់។ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ទីតាំងអគារនេះ...
ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល...
បរទេស៖ ហុងកុង កាលពីថ្ងៃសៅរ៍ បានបញ្ជូនបុគ្គលិកស្វែងរក និងជួយសង្គ្រោះចំនួន ៥១ នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិករថយន្តសង្គ្រោះ ព្រមទាំងសត្វសុនខ (ឆ្កែ) ស្វែងរក និងជួយសង្គ្រោះផងដែរ។ ក្រុមនេះបាននាំយកឧបករណ៍ចំនួន ៩ តោន រួមទាំងឧបករណ៍ស្វែងរកអ្នកមានជីវិត និងប្រព័ន្ធអង់តែនតាមដានផ្កាយរណបស្វ័យប្រវត្តិ, នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលហុងកុង។ រដ្ឋាភិបាលហុងកុងក៏នឹងត្រៀមថវិកាចំនួន ៣០ លានដុល្លារហុងកុង...
បរទេស៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៩៤ នាក់បានស្លាប់ និងជិត ១.៧០០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័របានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយនៅថ្ងៃនេះថា មីយ៉ាន់ម៉ាបានកត់ត្រាការរញ្ជួយដីយ៉ាងហោចណាស់ ១៤...
មីយ៉ានម៉ា៖ អាជ្ញាធរប្រទេសមីយ៉ានម៉ា បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និងជាង ៧០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស កាលពីរសៀលថ្ងៃសុក្រ។ នេះបើយោងតាមការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក (USGS)ថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ដោយបានដួលរលំអគារជាច្រើននាក់ រងរបួស និងបានបញ្ជូនការរញ្ជួយទៅឆ្ងាយដល់ប្រទេសថៃ...
បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃលោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការហូរចូល នៃជនរងគ្រោះបរទេសដែលត្រូវបាន ដោះលែងពីក្រុមឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់ថាមពល និងអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai...
បរទេស៖ លោកវីរៈសេនីយ៍ Saw Chit Thu មេដឹកនាំកងកម្លាំងការពារព្រំដែន Karen ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា (BGF) និងសហការីរបស់លោក នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេចូលប្រទេសថៃ , នេះបើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក Phumtham Wechayachai បានទទូចកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...